កំពូលតារាចម្រៀងស្រីពូកែកូរអ្នកនាង ពេជ្រ សោភា ដែលជាតារាមានសមត្ថភាពខ្ពស់ ជាពិសេសគឺប្រជាប្រិយភាពខ្លាំងនាពេលបច្ចុប្បន្ន។ កាលពីថ្មីៗនេះ បទចំរៀងថ្មីរបស់នាង “បោកកូនជ្រូក” ដែលជាបទមរតកដើមរបស់អ្នកស្រី សុង សេងហ៊ន ហាក់ពេញនិយមជាខ្លាំង ជាពិសេសគឺត្រូវបានយកមកច្នៃជាថ្មីយ៉ាងពីរោះដោយអ្នកនាង ពេជ្រ សោភា។

មហាជនជាច្រើនហាក់កំពុងរង់ចាំ MV ចំរៀងថ្មីមួយបទនេះ ជាពិសេសប្រិយមិត្តនាងផ្ទាល់តែម្តង។ ពេលនេះ MV ជាផ្លូវការបានចេញរូបរាងមកហើយ ដោយទាក់ទាញខ្លាំងមិនធម្មតា មានតារាកំប្លែងពីររូបចូលរួមសម្តែងគឺនាយ ក្រឹម និង នាយ ចេក ដែលសុទ្ធតែស្លៀកឈុតច្នៃពីក្រម៉ាខ្មែរ លើសពីនេះយើងក៏ឃើញមានការហៅស៊ីក្លូជិះ និងការរាំនៅលើសាឡាង ដែលសុទ្ធសឹងតែជាមធ្យោបាយធ្វើដំណើរជំនាន់មុន។​ ដើម្បីដឹងច្បាស់ កុំភ្លេចមើលវីដេអូខាងក្រោមនេះណា!