សិស្សស្រីចំនួន ៥ នាក់ត្រូវបានបញ្ជូនឲ្យទៅសាលារៀននៅ Blackwood ដែលជាសាលាអាថ៍កំបាំងដោយពួកគេបានបង្ករឿងជាច្រើន។ ជាហេតុធ្វើឲ្យអាណាព្យាបាលត្រូវសម្រេចចិត្តបញ្ជូនពួកគេមកអប់រំនៅទីដោយរំពឹងថាពួកគេអាចនឹងកែប្រែខ្លួនបាន។ ដោយចៃដន្យសិស្សទាំង ៥នាក់ នោះគឺសុទ្ធតែជាក្រុមជើងល្អដូចគ្នាធ្វើឲ្យការរស់នៅមិនសូវជាចុះសម្រុងគ្នាពេលដែលមកដល់ដំបូង។

ពួកគេទាំង ៥នាក់ បានស្វែងរកឃើញចំនុចខ្លាំងរៀងៗខ្លួន។ ម្នាក់ក្នុងចំណោមនោះគឺ Kit Gordy ដែលត្រូវជាតួអង្គឯកនៅក្នុងរឿងបានស្វែងរកចំនុចខ្លាំងរបស់នាងដោយការលេងឧបករណ៍តន្រ្តី រីឯសិស្សស្រីបួននាក់ទៀតក៏បានស្វែងរកឃើញទេពកោសល្យរៀងៗខ្លួនរបស់ពួកគេ។ ដោយស្ថិតក្រោមការមើលថែរបស់នាយិកា Madame Duret ពួកគេគិតថាគេបានស្វែងរកឃើញនូវកន្លែងដែលសាកសមនឹងពួកគេហើយ។ ដោយឡែកពេលស្នាក់នៅកាន់តែយូរ គេបានប្រទះឃើញការពិត និងគោលបំណងដ៏គួរអោយខ្លាចរបស់សាលាបន្តិចម្ដង។

រឿងចម្លែកៗចេះតែបានកើតឡើង ជាពិសេស Kit តែងតែមានអារម្មណ៍ចម្លែកជាមួយនឹងសុបិន្តអាក្រក់របស់នាងនៅក្នុងសាលានេះ។ មិនត្រឹមតែនាងនោះទេ សូម្បីតែសិស្សស្រី ៤នាក់ ទៀតក៏មានអារម្មណ៍បែបនេះដែរ។ រហូតដល់ក្នុងពេលយប់មួយពួកគេទាំង ៥នាក់ ក៏ប្រទះឃើញអ្វីម្យ៉ាងចម្លែកនៅក្នុងសាលាអាថ៍កំបាំងមួយនេះក៏ដូចជាដឹងពីគោលបំណងរបស់នាយិកាសាលានេះផងដែរ។ តើពួកគេទាំង ៥នាក់នឹងទៅជាយ៉ាងណានៅក្នុងសាលារៀន Blackwood ដ៏អាថ៍កំបាំងមួយនេះ? បើចង់ដឹងកុំភ្លេចមកទស្សនារឿង “សាលាអាថ៍កំបាំង” ឬ “Down a Dark Hall” ទាំងអស់គ្នាដែលនឹងមានចាក់បញ្ចាំងក្នុងគ្រប់រោងភាពយន្តចាប់ពីថ្ងៃតី ២៥ ខែមីនា ខាងមុខនេះហើយ។

ទស្សនា Trailer នៅទីនេះ

ដើម្បីទទួលបានពត៌មានលំអិតពីភាពយន្តនេះ និង ពត៌មានផ្សេងៗទៀតទាក់ទងនឹង ភាពយន្តដែលលោកអ្នកចូលចិត្ត អាចចូលទៅកាន់ចៃកុនតាមរយៈ www.cinema.com.kh រឺតាមប្រព័ន្ធបណ្តាញសង្គមដូចជា: www.facebook.com/JaiKon.Cambodia, www.youtube.com/JaiKonCambodia ហើយក៏អាច add ចៃកុនជាមិត្តក្នុងកម្មវិធីLINE ដែលមាន ID: @JAIKON ដើម្បីទទួលបានរង្វាន់ដូចជាសំបុត្រកុន និង របស់ពីភាពយន្តជារៀងរាល់សប្តាហ៍។