សាន ផានិត តារាចម្រៀងប្រុសនិយមលេងស្ទាយក្បាលត្រងោល ច្រៀងបានទាំងភាសាអង់គ្លេស និងខ្មែរបានយ៉ាងពីរោះ។ ថ្មីៗនេះដែរ ការវិលត្រលប់មកចូលសិល្បៈវិញរបស់លោកហាក់ទទួលបានចំណាប់អារម្មណ៍ជាខ្លាំងពីសំណាក់បងប្អូនមហាជន។

អ្វីដែលរឹតតែគួរឲ្យភ្ញាក់ផ្អើលជាងនេះទៀតនោះ កាលពីរាត្រីម្សិលមិញនេះតារាចម្រៀងរូបនេះបានជួបនឹងរលកក្រោយលោក ម៉ៃ សុគន្ធ ដែលមានរហ័សនាមថាមហាទើស ដោយលោកបានស្នើរឲ្យ ម៉ៃ សុគន្ធ បញ្ចប់ការរិះគន់ និងទើសសិល្បករគ្រប់រូបដែលខំបញ្ចេញស្នាដៃច្នៃប្រឌិត ហើយម៉ៃ សុគន្ធ ក៏បានយល់ព្រមចំពោះសំណើរមួយនេះ។ ដោយលោក សាន ផានិត បានសរសេររៀបរាប់ថា៖ «ជួប ម៉ៃ សុគន្ធ យប់មុិញ ប្អូនទទួលសំណើរខ្ញុំមួយ ចាប់ពីថ្ងៃនេះទៅ គឺឈប់ទើសសិល្បករគ្នាឯងណាមួយដែលគាត់ខំបញ្ចេញស្នាដៃច្នៃប្រឌិត តែមិនបានល្អស្តង់ដារ ដោយសារតែភាពជ្រាំដែលវាជាសត្រូវធំបំផុតសំរាប់ទស្សនិកជន អញ្ចឹងអាចជាហេតុផលម្នាក់ៗខំ Update អោយប្លែកតែធ្វើមេ្តចបើខំទៅតែវាភ្លាវ ចឹងប្អូនអាចទើសក្នុងនាមស្ថាបនាដោយប្រើភាសាក្នុងនាមរៀមច្បងតាមការគួរណាមួយពីរោះស្តាប់»៕