នៅរសៀលថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៩នេះ ម្ចាស់ពានរង្វាន់ THE VOICE KIDS CAMBODIA រដូវកាលទី១ កុមារា ពេជ្រ ថៃ បានបង្ហាញនូវភាពស្រស់សង្ហា នៅក្នុងពិធីឡើងគេហដ្ឋានថ្មីរបស់ ឪពុកម្តាយរបស់ខ្លួន នៅឯ តាលាស់ថ្មី ស្រុកមោងឬស្សី ខេត្តបាត់ដំបង។

ដោយពិធីឡើងគេហដ្ឋានថ្មីនេះ ឪពុកម្តាយរបស់ ពេជ្រ ថៃ ពិតជាធ្វើឡើងដោយគគ្រឹកគគ្រេង មានភ្ញៀវកិត្តិយសមកចូលរួមច្រើន ជាមួយគ្នានេះផងដែលក៏មានវត្តមានរបស់តារាចម្រៀង នាយចឺម បានចូលរួមផងដែរ។ ក្នុងនោះ ពេជ្រ ថៃ ក៏បានបង្ហោះសារថ្លែងអំណរគុណដល់ នាយ ចឺំម ថា៖”អរគុណ បងចឺម សម្រាប់ការចូលរួមជាភ្ញៀវកិត្តិយសក្នុងកម្មពិធីឡើងគេហដ្ឋានថ្មីម៉ែរបស់ខ្ញុំជូនពរបងសុខភាពល្អ សំណាងល្អ និង ជោគជ័យគ្រប់ភារកិច្ច”៕