មង្គល ទីណា តារាចម្រៀងប្រុសម្ចាស់បទ “ស្វារាំគ្រវីលីអូ” និងបទ “Bro & Sis” ដែលសុទ្ធសឹងតែជាបទល្បីៗផ្ទុះខ្លាំងក្នុងរដូវកាលចូលឆ្នាំខ្មែរ រាំលេងកម្សាន្ត។ រយៈក្រោយនេះគេពុំសូវបានឃើញតារាប្រុសរូបនេះ នៅក្នុងពិភពសិល្បៈប៉ុន្មាននោះទេ ដោយលោកហាក់រវល់នឹងការងារផ្ទាល់ខ្លួនច្រើនជាង។

ស្រាប់តែមុននេះបន្តិចលោក មង្គល ទីណា បានវិលត្រលប់មកវិញជាមួយចម្រៀងថ្មីដែលជាស្នាដៃនិពន្ធរបស់កវីវ័យក្មេង សោម ដូរ៉េ។ បទថ្មីចំណងជើងថា “ជិះអាដូតល្ហើ” ហាក់ទទួលការចាប់អារម្មណ៍ជាខ្លាំងជាពិសេសគឺទំនុកច្រៀង និងចង្វាក់ភ្លេងប្លែក តែពីរោះម្យ៉ាង។ ចង់ដឹងច្បាស់តោះស្តាប់ទាំងអស់គ្នា!