ឌី សូនីត្តា តារាសម្តែងស្រីដែលអាចច្រៀងបានយ៉ាងពីរោះបំពេអារម្មណ៍បងប្អូនប្រិយមិត្តអ្នកគាំទ្របទភ្លេងឲ្យបណ្តែតអារម្មណ៍តាម។ ថ្មីៗនេះតារាស្រីរូបនេះទទួលបានការចាប់អារម្មណ៍ជាខ្លាំងពីសំណាក់បងប្អូនមហាជនក្រោយពីបានបញ្ចេញស្នាដៃចម្រៀងផ្ទាល់ខ្លួន ដោយបានចាប់ដៃគូជាមួយលោក​ បូ តាំងហ៊ាង ចំណងជើងថា “បើបងបាត់ការចងចាំ”។

ស្នាដៃចម្រៀងរបស់អ្នកទាំងពីរគឺទទួលបានការគាំទ្រជាខ្លាំង ដោយមានអ្នកចែករំលែកពេញបណ្តាញសង្គម និងមានអ្នកចូលទស្សនាដល់ទៅលាននាក់។ ពេលនេះ ឌី សូនីត្តា និង បូ តាំងហ៊ាង បានចាប់ដៃគូគ្នាជាថ្មីម្តងទៀត បញ្ចេញចំណងដៃចម្រៀងសម្រាប់ចូលឆ្នាំខ្មែរចំណងជើងថា “រាំកិតជិតកាយ” ដែលជាបទមរតកដើម បកស្រាយដោយអធិរាជសម្លេងមាសលោកតា ស៊ិន ស៊ីសាមុត និងលោកស្រី រស់ សេរីសុទ្ធា។ ចង់ដឹងថាតើការបកស្រាយឡើងវិញពីតារាប្រុសស្រីមួយគូនេះពីរោះយ៉ាងណានោះ មកស្តាប់ទាំងអស់គ្នា!