កំពូលតារាចម្រៀងប្រុសប្រចាំព្រះរាជាណាចក្រកម្ពុជាលោក ព្រាប សុវត្ថិ ដែលបងប្អូនបានស្គាល់ច្បាស់ថាមានសមត្ថភាពខ្ពស់ អាចរក្សាតំណែងលំដាប់កំពូលដោយមិនរង្គោះរង្គើ។ លើសពីនេះឈាមជ័រទាំងបីរបស់លោក ព្រាប សុវត្ថិ កម្លោះសង្ហា សុវត្ថិ មុនីវណ្ណ,​ សុវត្ថិ មុនីនាគ និង សុវត្ថិ សិរីវុឌ្ឍ ក៏ហាក់ដើរតាមគន្លងរបស់លោកដូចគ្នា ដោយពួកគេសុទ្ធសឹងតែជាតារាចម្រៀងរលកក្រោយមានសមត្ថភាពខ្ពស់ អាចច្រៀង រាំ ថែមទាំងសរសេរទំនុកច្រៀង និងបទភ្លេងបានទៀតផង។

ថ្មីៗនេះលោក ព្រាប សុវត្ថិ ក៏បាននាំកូនប្រុសសំណព្វចិត្តរបស់ខ្លួនចេញសម្តែងនៅឯបរទេសផងដែរ ដោយទទួលបានការគាំទ្រយ៉ាងលើសលប់តែម្តង។ ពេលនេះពួកគាត់ទាំង៤នាក់ ក៏បានបញ្ចេញស្នាដៃចម្រៀងថ្មីមួយបទចំណងជើងថា “ញាក់សរសៃ” ដែលជាបទកន្ត្រាក់អារម្មណ៍រាំសប្បាយ ថែមទាំងជាស្នាដៃរបស់កូនលោក ព្រាប សុវត្ថិ ផ្ទាល់តែម្តង។ ចង់ដឹងច្បាស់មកស្តាប់ទាំងអស់គ្នា!