កូនប្រុសទាំងបីរបស់លោកព្រាប សុវត្ថិ គឺ សុវត្ថិ មុនី​វណ្ណ សុវត្ថិ មុន្នី​នាគ និង​សុវត្ថិ សេរី​វុ​ឌ្ឍ បានទទួលបានការគាំទ្រខ្លាំងពីសំណាក់មហាជន ជាមួយនឹងទេពកោសល្យបកស្រាយចម្រៀង និងបង្ហាញក្បាច់រាំយ៉ាងរស់រវើក។

ជាក់ស្តែងណាស់ជាលើកដំបូងហើយ ដែលលោក ព្រាប សុវត្ថិ បាននាំកូនប្រុសរបស់លោកចេញទៅសម្តែងជូនបងប្អូនខ្មែរនៅអាមេរិក រយៈពេល២ខែ និងជាពិសេសសំបុត្រចូលទស្សនាក៏លក់ដាច់គ្មានសល់។ ជាពិសេសលោកនិងកូនប្រុស បានបកស្រាយបទចម្រៀងជាច្រើនបទ រហូតធ្វើឲ្យអ្នកទស្សនារាំកម្សាន្តសប្បាយ នេះសបញ្ជាក់ថាលោក និងកូនប្រុសពិតជាទទួលបានការគាំទ្រខ្លាំងក្លា។ តោះមកទស្សនាវីដេអូនៅខាងក្រោម៖