Aof Pongsak តារាចម្រៀង​ និងសម្តែងដ៏ល្បីឈ្មោះមួយរូបប្រចាំប្រទេសថៃដែលប្រិយមិត្តភាគច្រើនស្គាល់ច្បាស់ថាមានសមត្ថភាពខ្ពស់ ជាពិសេសគឺពេលដែលបកស្រាយបទមនោសញ្ចេតនាតែម្តង គឺតារារូបនេះដាក់អារម្មណ៍បានល្អខ្លាំង។ តារាប្រុសរូបនេះត្រូវទទួលបានការចាប់អារម្មណ៍ជាខ្លាំងក្រោយប្រកាសបើកបង្ហាញអារម្មណ៍ជាផ្លូវការថាលោកជាមនុស្សដែលស្រលាញ់បុរសដូចគ្នា។

រឿងរ៉ាវស្នេហារបស់លោកក៏ធ្លាប់បានឆ្លុះបញ្ចាំងនៅក្នុងបទចម្រៀង និងខ្សែភាពយន្តម្តងរួចមកហើយនៅប្រវត្តិស្នេហាជូរចត់កម្សត់ស្រក់ទឹកភ្នែកក្រោយពីបែកបាក់គ្នា។ ថ្មីៗនេះស្រាប់តែលោក Aof Pongsak ហាក់ប្រែជារីករាយខ្លាំង ថែមទាំងបានបង្ហាញមុខគូស្នេហ៍ថ្មីជាបុរសហាយសូ រូបសង្ហារ ធ្វើឲ្យមហាជនលួចច្រណែន លើសពីនេះគូស្នេហ៍របស់លោកក៏បានធ្វើខួបកំណើតពញាក់អារម្មណ៍នៃអាយុ ៣៤ ឆ្នាំរបស់លោកផងដែរ៕ ប្រភព៖ MGR