អ្នកណាខ្លះអត់ទាន់មានគូនៅ Single? បើអត់ទាន់មានគូឆាប់រកគូឲ្យហើយទៅ ពេលនេះម្ចាស់បទ “មេម៉ាយសប្បាយចិត្ត” ដែលល្បីពេញ Tik Tok រ័ត្ន រចនា កំពុងតែដើរប្រមូលអ្នក Single ចូលសារមន្ទីរហើយ តែដើរមិនស្រួលប្រយ័ត្នបានដាក់តាំង។ នេះបើតាមបទចម្រៀងថ្មីរបស់នាងដែលទើបតែចេញនៅក្នុងផលិតកម្ម កាឡាក់ស៊ី ដែលជាផលិតកម្មរបស់ឧកញ៉ា ឡេង ណាវ៉ាត្រា ហាក់កំពុងទទួលការចាប់អារម្មណ៍ជាខ្លាំង។

បទ “ប្រមូលអ្នក Single ចូលសារមន្ទីរ”​ ដែលជាបទបែបប្រជាប្រិយរាំសប្បាយនេះ ហាក់ចាក់ដោតចិត្តជាខ្លាំង ព្រោះតែអត្ថន័យបែបចាក់ដោតលាយឡំកំប្លែងសប្បាយៗ។ លើសពីនេះបទនេះគឺជាស្នាដៃនិពន្ធទំនុកច្រៀងពីកវីល្បីឈ្មោះលោក យឹម តាស្រង់ ដែលជាម្ចាស់ស្នាដៃបទល្បីៗជាច្រើនសុទ្ធសឹងតែគេទទួលស្គាល់។ បទនេះក៏មិនខុសពីបទមុនៗប៉ុន្មាននោះទេព្រោះតែជាស្នាដៃរបស់កវី យឹម តាស្រង់ រួមបញ្ចូលគ្នាជាមួយសម្លេងពីរោះរបស់ រ័ត្ន រចនា ថែមទៀតនោះ៕