Lydia Sarunrat កំពូលតារាចម្រៀងស្រីដ៏ល្បីឈ្មោះប្រចាំប្រទេសថៃ ដែលបងប្អូនភាគច្រើនស្គាល់តាមរយៈសមត្ថភាពច្រៀងរបស់នាង មិនថាជាចំរៀងផ្ទាល់ខ្លួន ឬចម្រៀងក្នុងខ្សែភាពយន្តឡើយ។ ម្ចាស់ជ័យលាភីក្នុងកម្មវិធី The Mask Singer រដូវកាលទី២ រូបនេះត្រូវបានមហាជនចាប់អារម្មណ៍ជាខ្លាំង ជាពិសេសគឺរឿងជីវិតគ្រួសារផ្ទាល់តែម្តង ដោយរូបនាងតែងបង្ហាញភាពផ្អែមល្ហែមជានិច្ចជាកាល ជាមួយស្វាមីលោក Matthew និងកូនប្រុសសំណព្វចិត្ត Dylan។

ថ្មីៗនេះស្រាប់តែ Lydia បានធ្វើឲ្យមហាជនចាប់អារម្មណ៍ជាថ្មីម្តងទៀត ព្រមទាំងចូលរួមអបអរសាទរ ព្រោះពេលនេះនាងកំពុងពរពោះកូនទី២ក្នុងផ្ទៃ ដែលនេះជាដំណឹងដ៏រីករាយមួយ។ អ្នកនាង Lydia ក៏បានបង្ហាញរូបជាគ្រួសារ ដោយមានសរសេរថា “Dylan នឹងក្លាយជាបងប្រុសធំរបស់គេហើយ” អ្នកសិល្បៈ និងប្រិយមិត្តអ្នកគាំទ្ររូបនាងក៏បានខំមិនជូនពរ ព្រមទាំងស្វាគមន៍សមាជិកថ្មីម្នាក់នេះផងដែរ៕ ប្រភព៖ Khaosod