ខណៈពេលដែលរដូវកាលចូលឆ្នាំកៀកចូលមកដល់ ដែលជាហេតុបណ្តាលឲ្យទីផ្សាបទចម្រៀងមានការប្រកួតប្រជែងខ្ពស់មិនថាផលិតកម្មក្នុងស្រុក ក្រៅស្រុកនោះឡើយ។ ឆ្នាំនេះ ផលិតកម្ម ថោន ដែលជាផលិតកម្មយក្សធំមួយនៃព្រះរាជាណាចក្រកម្ពុជា ហាក់ទទួលបានការកោតសរសើរជាខ្លាំង ព្រោះតែស្នាដៃចម្រៀងរបស់ខ្លួន អមជាមួយបទភ្លេង ជាពិសេស MV ដែលបានផ្តិតយកទិដ្ឋភាពស្រស់ស្អាតជុំវិញស្រុកខ្មែរ។

ជាក់ស្តែងដូចជាបទ “ឱ!ផ្ការំចេក” ដែលជាបទមរតកដើម បកស្រាយឡើងវិញដោយតារាចម្រៀងខ្មែរសុរិន្ទ ចេន សាយចៃ និង ឃុង ឃុយ ហាក់ទទួលការចាប់អារម្មណ៍ជាពិសេសទិដ្ឋភាពដ៏ស្រស់ស្អាតដែលបានថតនៅទីតាំង អន្លង់ភ្ញៀវ មើលឃើញវាលផ្ទៃខៀវស្រងាត់អមត្រសងដោយជន្លងភ្នំ។ និយាយពីបទភ្លេង និងការបកស្រាយចម្រៀងក៏ទទួលបានការកោតសរសើរថាពីរោះមួយបែប ព្រោះតែតារាចម្រៀងទាំងពីរសុទ្ធសឹងតែមានសម្លេងបែបរដឺន ដែលកាន់តែធ្វើឲ្យបទនេះហាក់ដក់ជាប់ចិត្តអារម្មណ៍ គួរឲ្យចង់រាំលេងកម្សាន្ត។ តោះមកទស្សនា MV បទនេះទាំងអស់គ្នា!