ម្ចាស់បទ “ម៉ាប់ៗ” កញ្ញា ឱក សុគន្ធកញ្ញា កំពូលតារាចម្រៀងស្រីប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលប្រឡូកសិល្បៈអស់ជាង២០ឆ្នាំ មានបទពិសោធន៍ខ្ពស់ និងសមត្ថភាពគួរឲ្យកោតសរសើរ។ ថ្មីៗនេះបទចម្រៀងជាច្រើនបទរបស់នាងហាក់ទទួឡការគាំទ្រយ៉ាងសន្ធឹកសន្ធាប់ដែលសាកសមនឹងឈ្មោះជាកំពូលតារាស្រី ជាក់ស្តែងដូចជាបទ “PARTY ជូនគ្រូ” ជាដើម។

បទនេះត្រូវបានគេទទួលស្គាល់ខ្លាំងតាមរយៈការរំលឹកគុណជូនគ្រូ ដោយធ្វើជប់លៀងជូនគាត់ ព្រមទាំងរួមបញ្ចូលនូវបទសារិកាកែវអើយ ដែលជាបទខ្មែរផងដែរ។ ពេលនេះ MV ផ្លូវការចេញមកហើយ ការទទួលស្គាល់ និងចូលចិត្តកាន់តែមានច្រើនឡើងៗ តោះស្តាប់ទាំងអស់គ្នាតែម្តងទៅ!