ពេជ្រ សោភា តារាចម្រៀងស្រីដែលមានទេពកោសល្យខ្ពស់អាចច្រៀង រាំ សម្តែង ព្រមទាំងសរសេរទំនុកច្រៀងដោយខ្លួននាងផ្ទាល់ទៀតផង។ តារាស្រីដែលប្រឡូកសិល្បៈអស់រយៈពេល១៥ឆ្នាំរូបនេះ តែងមានចំរៀងថ្មីៗបន្តបន្ទាប់គ្នាដើម្បីទុកបម្រើជូនបងប្អូនអ្នកគាំទ្រស្តាប់កម្សាន្តមិនចេះដាច់ ដោយរៀងរាល់បទចំរៀងរបស់នាងគឺសុទ្ធសឹងតែទទួលការគាំទ្រយ៉ាងខ្លាំង។

ថ្មីៗនេះ ពេជ្រ សោភា បែជាបង្វែអារម្មណ៍ប្រិយមិត្តអ្នកគាំទ្រនាងឲ្យចូលរួមអំពើសប្បុរសធម៌វិញម្តង។ តារាស្រីរូបនេះបានអំពាវនាវឲ្យបងប្អូនដែលមានចិត្តសប្បុរសធម៌ចូលរួមជាមួយនាង ដើម្បីសាងសង់សាលារៀនជូនក្មេងៗ ជាមួយសារមួយឃ្លាថា «ជូនសាលារៀនជូនអោយ កូនៗបានរៀនសូត្រ ជួបគ្នាឆាប់ណាកូនៗ តើមានបងប្អូនណាចង់ជួយពួកគាត់ទេ?»។ ប្រសិនបើបងប្អូនមានចំណាប់អារម្មណ៍អាចចូលរួមជាមួយគាត់ ដោយទំនាក់ទំនងទៅទំព័រផ្លូវការរបស់គាត់បានណា៕