ណុប បាយ៉ារិទ្ធ តារាចម្រៀងប្រុសមានបទពិសោធន៍ខ្ពស់ ប្រឡូកសិល្បៈអស់រយៈពេល២០ឆ្នាំជាងមកហើយ ដោយគ្រងដំណែងជាគណៈកម្មការ និងគ្រូបង្វឹកមួយរូបប្រចាំកម្មវិធីល្បីៗលំដាប់ពិភពលោកជាច្រើន។ តារាប្រុសរូបនេះហាក់នៅតែអាចរក្សាកេរ្តិ៍ឈ្មោះ និងតំណែងមិនរង្គោះរង្គើសោះឡើយ ព្រោះតែប្រឡូកសិល្បៈកាន់តែយូរ ទេពកោសល្យនិងបទពិសោធន៍កាន់តែខ្ពស់ ប្រៀបដូចជាគេថា ខ្ញីកាន់តែចាស់ កាន់តែហិល។

មួយរយៈក្រោយនេះគែក៏សង្កេតឃើញថាលោក ណុប បាយ៉ារិទ្ធ ហាក់មមាញឹកជាខ្លាំង ព្រោះត្រូវចេញសម្តែងតាមខនសឺត សម្តែងភាពយន្ត និងត្រូវថតចម្រៀងផង ដោយបទថ្មីរបស់លោកជាច្រើនបទហាក់កំពុងតែទទួលបានកាគាំទ្រជាខ្លាំងដូចជាបទ “កន្តឿ” ជាដើម។ មុននេះបន្តិច តារាចម្រៀងប្រុសរូបនេះធ្វើឲ្យប្រិយមិត្តចាប់អារម្មណ៍ជាថ្មីម្តងទៀត​ ដោយលោកបាននិពន្ធបទចំរៀងថ្មីដោយខ្លួនលោកផ្ទាល់ចំណងជើងថា “ភ្នែកកូរ” ថែមទាំងបានបញ្ចូលឈ្មោះ​តារាចម្រៀងស្រីៗល្បីឈ្មោះជាច្រើននាក់ដូចជាកញ្ញា​ ឱក សុគន្ធកញ្ញា, ពេជ្រ សោភា, សុគន្ធ និសា, រ៉េត ស៊ូហ្សាណា, ប៉ាច គីមមួយ, សួស វីហ្សា និង ចំរើន សុភក្ត្រ ជាដើម។ ចង់ដឹងថាស្នាដៃនិពន្ធដោយខ្លួនលោកផ្ទាល់គួរឲ្យចាប់អារម្មណ៍ និងពិរោះម្តេចខ្លះស្តាប់ទាំងអស់គ្នា!