នាយ ចឺម តារាកំប្លែង និងចម្រៀងប្រចាំផលិតកម្ម សាន់ដេ ដែលបងប្អូនស្គាល់ច្បាស់តាមរយៈសម្លេងដែលអាចស្រែកបានខ្ពស់របស់លោក។ កាលពីថ្មីៗនេះ នាយ ចឺម អ្នកនិពន្ធបទភ្លេង និងទំនុកច្រៀងនៃផលិតកម្មសាន់ដេ ហាក់សាងរឿងរង្គោះរង្គើជាខ្លាំងតាមរយៈបទថ្មីកាឡៃពីបទមរតកដើមរបស់កវីម្ចាស់ស្ទឹងសង្កែ គង្គ ប៊ុនឈឿន។ ក្រោយមកពួកគេក៏បានចេញមុខសុំទោសជាសាធារណៈនិងទទួលស្គាល់កំហុសដើម្បីបញ្ចប់សាច់រឿង។

យ៉ាងណាមិញពេលនេះ នាយ ចឺម តារាចម្រៀងសម្លេងខ្ពស់រូបនេះបានចេញស្នាដៃបទចម្រៀងថ្មីមួយបទដែលកំពុងទទួលការចាប់អារម្មណ៍ជាខ្លាំងពីសំណាក់បងប្អូនប្រិយមិត្ត។ ដោយបទនេះចំណងជើងថា “ទៅ…គេសុំទោស” ជាចង្វាក់បែបកន្ត្រាក់អារម្មណ៍ដែលនិពន្ធដោយលោក ហ៊ាង ម៉េងហួរ។ ចង់ដឹងថាមានអ្វីពិសេស និងគួរឲ្យចាប់អារម្មណ៍ម៉េចខ្លះតោះស្តាប់ទាំងអស់គ្នា!