ចាំយូរមែនទេ? ចង្វាក់រាំវង់ប្រពៃណីខ្មែរសម្រាប់រាំកម្សាន្តលេងចូលឆ្នាំពីតារាស្រស់ស្អាតប្រុសស្រី ឈិត សុវណ្ណបញ្ញា និងលោក ពេជ្រ ថាណា ដែលសុទ្ធសឹងជាតារាមានសម្លេងពីរោះ និងប្រជាប្រិយភាពខ្ពស់។ ចូលឆ្នាំប្រពៃណីខ្មែរឆ្នាំនេះ ហាក់មានបងប្អូនប្រុសស្រីជាច្រើនទន្ទឹងរង់ចាំទស្សនាបទចង្វាក់ប្រពៃណី ព្រោះមិនទាន់មានផលិតច្រើននៅឡើយ ដោយភាគច្រើនសុទ្ធសឹងតែជាបទបែបញាក់កន្ត្រាក់អារម្មណ៍។

ចំពោះផលិតកម្ម ថោន គេហាក់សង្កេតឃើញថាខ្លួនកំពុងតែញាប់ដៃញាប់ជើងជាខ្លាំង ដោយមានទាំងចង្វាក់ប្រពៃណី និងចង្វាក់ញាក់ ចេញបន្តបណ្តាក់គ្នា។ ជាក់ស្តែងដូចជាបទ “រាំវង់សូឡូ” នេះជាដើម ដែលជាចង្វាក់រាំវង់ដ៏ពេញនិយម អមដោយកាយវិការ រាំស្រុះគ្នាស្រស់ស្អាត មើលទៅជក់ចិត្តដិតអារម្មណ៍ ព្រមជាមួយចង្វាក់ភ្លេងដែលរន្ថើនចិត្តប្រិយមិត្តស្តាប់ហើយគួរឲ្យចង់រាំតាម។ តោះស្តាប់ហើយរៀនរាំចង្វាក់ខ្មែរទាំងអស់គ្នា!