យូរី តារាចម្រៀងស្រីប្រចាំផលិតកម្ម សាន់ដេ ដែលជាម្ចាស់ស្នាដៃបទល្បីៗជាច្រើនបទដូចជា “ចាក់ទឹកដូង” និង “រាំស្កុប” ជាដើម។ ថ្មីៗនេះបទ “រាំទយ” របស់នាង ជាមួយដៃគូឆ្នើមលោក BMO ហាក់កំពុងទទួលការចាប់អារម្មណ៍ជាខ្លាំង ដោយមានការ Cover រាំលេង និងចាក់កម្សាន្តសឹងគ្រប់ទី៏កន្លែង។

យ៉ាងណាមិញឆ្នាំនេះ យូរី និង BMO មិនមែនមានត្រឹមតែមួយបទនេះនោះទេ គឺនាងបានត្រៀមបទចម្រៀងថ្មីៗជាច្រើន ដូចជាបទ “ចាក់ម៉េចក៏បាន” ដែលទើបនឹងចេញ MV មុននេះបន្តិច។ សង្ស័យតែផ្ទុះល្បីទៀតមិនខាន ព្រោះចង្វាក់ភ្លេងគឺកន្ត្រាក់អារម្មណ៍ ជាមួយស្ទាយតែងខ្លួនប្លែកៗ។ ​តែលើកនេះមិនធម្មតាទេ យូរី និង BMO បានតែងខ្លួនបែបប្រពៃណីខ្មែរយ៉ាងស្រស់ស្អាត ទទួលការគាំទ្រខ្លាំង។ ដើម្បីដឹងច្បាស់មកស្តាប់ និងទស្សនាទាំងអស់គ្នា!