មាស សុខសោភា កំពូលតារាចម្រៀងស្រីប្រចាំព្រះរាជាណាចក្រកម្ពុជា មានបទពិសោធន៍ខ្ពស់សម្លេងពីរោះ ប្រឡូកសិល្បៈជាយូរឆ្នាំ។ ថ្មីៗនេះបទចម្រៀងចូលឆ្នាំខ្មែររបស់នាងហាក់ទទួលការគាំទ្រជាខ្លាំង ជាពិសេសគឺបទ “រលឹមប្រុយៗ” តែម្តង។

ប្រិយមិត្តជាច្រើនហាក់កំពុងរង់ចាំ MV បទថ្មីមួយបទនេះជាខ្លាំង ព្រោះមិនដឹងថានឹងចេញមករូបរាងបែបណាឡើយ។ ពេលនេះ MV បទ “រលឹមប្រុយៗ” បានចេញជាផ្លូវការហើយ ដោយមានស្ទាយប្លែកគួរឲ្យចាប់អារម្មណ៍ជាខ្លាំង មានទាំងការតុបតែងខ្លួនបែបបុរាណប្រពៃណីឈុតទង់ជាតិខ្មែរ ព្រមទាំងមានឈុតក្រមាយ៉ាងស្រស់ស្អាតផងដែរ។ ដើម្បីដឹងច្បាស់ថា MV នេះគួរឲ្យចាប់អារម្មណ៍ខ្លាំងកម្រិតណា មកទស្សនាទាំងអស់គ្នា!