សុគន្ធ និសា តារាចម្រៀងស្រីមានសម្លេងពីរោះច្រៀងបានគ្រប់ទម្រង់បែបបទនៃបទចម្រៀងមិនថាបុរាណ សម័យ ញាក់ ឬមនោសញ្ចេតនានោះទេ។ តារាស្រីមានបទពិសោធន៍ខ្ពស់ និងតែងត្រូវមហាជនកោតសរសើររូបនេះ ហាក់មមាញឹកជាមួយការងារមិនធម្មតាទេ ព្រោះរដូវកាលចូលឆ្នាំខ្មែរដែលកំពុងតែកៀកចូលមកដល់ក្នុងពេលឆាប់ៗនេះ ជាពិសេសគឺមុខជំនួញផ្ទាល់ខ្លួនទៀតតែម្តង។

ប្រហែលមុននេះបន្តិចអ្នកនាង សុគន្ធ និសា បានត្រូវមហាជនលើកយកមកសរសើរសារជាថ្មីដោយនាងរួមទាំងក្រុមការងារដែលមានដូចជា អ្នកដឹកនាំសម្តែងវ័យក្មេងលោក Eco Vak Song, លោក ថមមី គូស្នេហ៍អ្នកនាង សួស វីហ្សា, និងអតីត Miss Grand Cambodia 2017 កញ្ញា ខ្លឹម ស្រីគា បាននាំគ្នាចុះចែកអំណោយជូនដល់ក្មួយៗប្អូននិងលោកគ្រូអ្នកគ្រូទាំងអស់នៅក្នុងសាលា​ បឋមសិក្សា​ ហ៊ុនសែនខន្តីបារមី៧មករា និងជួបជុំគ្នាញ៉ាំម្ហូបបួសដោយរៀបចំដោយ​ សមាគម​ រស្មីធម៌​ ថែមទៀតផង។
ការងារជួយសង្គមនេះហាកធ្វើឲ្យមហាជនជាច្រើនចាប់អារម្មណ៍ជាពិសេសលើតារាប្រុសស្រី និងអ្នកនាង សុគន្ធ និសា ផ្ទាល់តែម្តងដោយមិនត្រឹមតែជាតារាស្រីល្បីឈ្មោះនោះទេ ថែមទាំងជាសប្បុរសជនដែលមានចិត្តបរិសុទ្ធទៀតផង៕