ជា វណ្ណារិទ្ធ ពិធីកររូបសង្ហារមានសំនួនវោហាស័ព្ទមិនចេះរីងស្ងួន ព្រមទាំងមានប្រជាប្រិយភាពខ្ពស់។ គិតមកទល់ពេលនេះតារាប្រុសរូបនេះប្រឡូកសិល្បៈអស់ជាង១៥ឆ្នាំមកហើយ តែលោកនៅតែអាចរក្សាប្រជាប្រិយភាពបានខ្ពស់មិនប្រែបួល។ លើសពីនេះអ្វីដែលរឹតតែធ្វើឲ្យប្រិយមិត្តអ្នកគាំទ្ររបស់លោកចាប់អារម្មណ៍នោះគឺ សេចក្តីស្នេហាដ៏សែនផ្អែមល្ហែមរវាងលោក និងភរិយាសំណព្វចិត្ត បេឡា ដែលមានចំណងដៃជីវិតកូនប្រុសពីរនាក់រួចមកហើយ តែនៅតែល្អូកល្អើនដូចលលកញីឈ្មោលមិនប្រែប្រួល។

មុននេះបន្តិចលោក ជា វណ្ណារិទ្ធ ហាក់ធ្វើឲ្យប្រិយមិត្តលើសជាតិស្ករជាថ្មី ដោយបានសរសេរសារមួយឃ្លានៅលើបណ្តាញសង្គមហ្វេសប៊ុកថា «សំនួរដែលលឺរាល់ថ្ងៃគឺ​ “បងស្រលាញ់អូនឬអត់”​ ចម្លេីយគឺ​ “ស្រលាញ់” ហេីយស្រលាញ់ប៉ុណ្ណា? ចម្លេីយគឺ​ “ស្រលាញ់ប៉ុនមេឃ ធំជាងសមុទ្រ” ចង់ប្រាប់ថាបេីខាងស្រីសួរហេីយអត់ឆ្លេីយ​ ទាំងដឹងចម្លេីយមុនហេីយក៏ដោយតែបេីមិននិយាយ​ កូនចិត្តប្រាកដជាគិតថា បងឯងឈប់ស្រលាញ់អូនហេីយហ៎​ បងឯងមានថ្មីមែន​ បងឯងមានរឿងអីលាក់អូនមែន? ដឹងឬអត់ថាបេីមិននិយាយប្រាកដជាខឹងមិនខានសូមទានជ្រាប​ អ្នកណាខ្លះដូចខ្ញុំ? សុំមេីលមុខបន្តិចមេីល Bellaforeverith ស្រលាញ់គ្នាអោយដូចគ្រាដំបូង»៕