កម្មវិធី I Can See Your Voice Cambodia កាលពីល្ងាចថ្ងៃអាទិត្យម្សិលមិញ ដែលនេះគឺជាសប្តាហ៍ ទី 7 ហើយព្រមទាំងមានវត្តមានកំពូលអ្នកវិភាគប្លែកមុខពីសប្តាហ៍មុនៗជាពិសេសគឺកំពូលតារាចម្រៀង កិត្តិយសដ៏ស្រស់សោភាគឺអ្នកនាង សុខ ស្រីនាង។ រំលឹកកាលសប្តាហ៍មុនដែលមានលោក STEP ជាតារាចម្រៀងកិត្តិយសគឺទាយខុសរហូតសូម្បីបេក្ខជន ចុងក្រោយក៏នៅតែជ្រើសខុសគឺត្រូវបានគេបាញ់ពេញឆាកតែម្តង។

តែសម្រាប់សប្តាហ៍នេះអ្នកនាង សុខ ស្រីនាង គឺពូកែជ្រើសរើសតែម្តង ជាពិសេសបេក្ខជនចុងក្រោយដែលត្រូវច្រៀងរួមជាមួយគ្នាគឺ ម៉ាអែមតែម្តង មិនត្រឹមតែមានសំឡេងពីរោះនោះទេ គឺថារូបរាងក៏សង្ហាអស់ទាស់តែម្តង។ តោះ! មកទស្សនាវីដេអូខ្លីបខាងក្រោមទាំងអស់គ្នា។ កម្មវិធី I Can See Your Voice Cambodia មានចាក់ផ្សាយជូនទស្សនានៅរៀងរាល់ថ្ងៃអាទិត្យ វេលាម៉ោង 6:00 ដល់ម៉ោង 8:00 យប់ នៅលើកញ្ចក់ទូរទស្សន៍ហង្សមាស HDTV