អ្នកណាខ្លះធ្លាប់សន្សំលុយដាក់កូនជ្រូក? ឲ្យតែដល់ពេលបុណ្យទានតែងនាំគ្នាបោកកូនជ្រូកយកលុយដែលសន្សំមកប្រើប្រាស់ដូចជាទិញខោអាវថ្មី ទិញសម្ភារៈប្រើប្រាស់ជាដើម។ ដោយឡែក ពេជ្រ សោភា កំពូលតារាចម្រៀងស្រីដែលនិយមលេងស្ទាយ ជាមួយបទថ្មីៗប្លែកៗដែលសុទ្ធសឹងតែជាស្នាដៃនិពន្ធចម្រៀងផ្ទាល់ខ្លួន ក៏បានសន្សំលុយក្នុងកូនជ្រូកដូចគ្នា។​ ពេលនេះអ្នកនាង ពេជ្រ សោភា ប្រហែលជាមិនអាចទុកទៀតទេ ព្រោះបោកកូនជ្រូកយកលុយសន្សំទៅលេងស្រុកហើយ។

តាមរយៈបទចម្រៀងថ្មីរបស់នាងដែលមានចំណងជើងថា “បោកកូនជ្រូក” ដែលជាសំនៀងដើមរបស់លោកស្រី សុង សេងហ៊ន ហាក់កំពុងទទួលការចាប់អារម្មណ៍ជាខ្លាំង ដោយចង្វាក់បទភ្លេងហាក់កន្ត្រាក់អារម្មណ៍ខ្លាំងគួរឲ្យចាប់អារម្មណ៍។ ចង់ដឹងច្បាស់មកស្តាប់ទាំងអស់គ្នា!