នៅព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៩នេះ ផលិតកម្ម YG បានបញ្ចេញនូវ teaser image របស់ Lisa ដំបូងគេដែលបង្ហាញថាក្រុមចម្រៀង BLACKPINK ដ៏ល្បីនេះនឹងត្រឡប់មកវិញក្រោមចំណងជើងបទចម្រៀង “KILL THIS LOVE” នឹងបញ្ចេញ MV ជាផ្លូវការនៅថ្ងៃទី០៥ ខែមេសា ឆ្នាំ២០១៩។

ផលិតកម្ម YG បានឲ្យទៀតថាការត្រលប់មកវិញរបស់ BLACKPINK លើកនេះគឺនឹងកាន់តែខ្លាំងជាងDDDDទៀត។ បន្ថែមលើនោះ ក្បាច់រាំសំរាប់បទថ្មីនេះគឺមានការចូលរួមពីអ្នកបង្កើតក្បាច់លំដាប់ថ្នាក់ពិភពលោក៤រូប ក្បាច់រាំសំរាប់បទនេះគឺនឹងមានសភាពថ្មីប្លែកខុសពីបទផ្សេងៗរបស់BLACKPINK។ ប្រភព៖ BLACKPINK – BLINK Cambodia