បងប្អូននៅចាំលោក ចាន់ សម័យ ម្ចាស់បទ “សុំមេមាន់” និង “មិនស្រលាញ់អូនមិនបាន” ដែលឬទេ? កាលពីថ្មីៗនេះតារាចម្រៀងប្រុសរូបនេះបានធ្វើឲ្យប្រិយមិត្តអ្នកគាំទ្រភ្ញាក់ផ្អើលជាខ្លាំង ក្រោយពីលេចឮពត៌មានជីវិតក្រៅឆាកសែនកម្សត់វេទនា បាត់មុខពីសិល្បៈមួយរយៈធំលោកធ្លាក់ខ្លួនក្លាយជាអ្នករកត្រីក្នុងភូមិ​មានមួយថ្ងៃ រស់មួយថ្ងៃ។ ក្រោយពីទទួលបានដំណឹងនេះមហាជនជាច្រើនបានបញ្ចេញសេចក្តីអាណិតអាសូរដល់រូបគាត់ជាខ្លាំង រហូតមានអ្នកទទូចសុំឲ្យលោកចូលច្រៀងវិញ។

យ៉ាងណាមិញថ្មីៗនេះលោក ចាន់ សម័យ ក៏បានវិលត្រលប់ចូលពិភពសិល្បៈជាថ្មីម្តងទៀតពិតមែន ដោយលោកបានចូលច្រៀងនៅផលិតកម្ម កាឡាក់ស៊ី របស់ឧកញ៉ា ឡេង ណាវ៉ាត្រា ជាមួយបទចម្រៀងចំនួនពីរបទដែលសុទ្ធសឹងតែបទពិរោះរណ្តំចិត្ត អមជាមួយសម្លេងដែលមិនប្រែប្រួលរបស់លោករឹតតែបំពេរអារម្មណ៍ប្រិយមិត្ត។ ប្រិយមិត្តជាច្រើនក៏បានចែករំលែក ព្រមទាំងខំមិននៅសេចក្តីនឹករលឹកសំលេងរបស់លោក ព្រមទាំងគាំទ្រចំពោះការវិលត្រលប់មកវិញផងដែរ៕