ប្រិយមិត្តច្បាស់ជាជ្រាបរួចមកហើយថានាង ល្អហួស ជាកូនស្រីបង្កើតរបស់ ចោម ច័ន្ទ និងជាក្មួយស្រីរបស់តារាសម្តែង ដេនី ក្វាន់ ដែលកំពុងតែទទួលបានការចាប់អារម្មណ៍ខ្លាំងពីមហាជន។ កុមារីរូបនេះមានឈ្មោះពិតថា​ សុខ គីមហ័ង ដែលមានភាពល្បីល្បាញក្រៅពីមានដុងសិល្បៈពីកំណើត កុមារីរូបនេះក៏មានមុខមាត់ស្រដៀងទៅនឹងតារាសម្តែងថៃនាង yaya urassaya ផងដែរ។

ជាក់ស្តែងណាស់កាលពីពេលថ្មីៗនេះលោក Kim San ដែលជាពូ ក៏បានបង្ហោះរូបភាពក្មួយស្រីរបស់ខ្លួន ដោយលោកបានប្រៀបធៀបរូបសម្រស់របស់ ល្អហួស ជាមួយនឹង Yaya ដោយបានសរសេរសារយ៉ាងខ្លីថា៖ “យល់យ៉ាងណាដែរ…? តេីល្អហួសពិតជាស្រដៀងនឹងយ៉ាយ៉ាមែនអត់?”។ តោះមកមើលរូបភាពនៅខាងក្រោមនេះ៖