សុវត្ថិ មុនីវណ្ណ ដែលជាកូនប្រុសច្បងរបស់លោក​ ព្រាប សុវត្ថិ ត្រូវបានទទួលការគាំទ្រខ្លាំងពីសំណាក់មហាជន ក៏ព្រោះតែតារាវ័យក្មេងរូបនេះមានទឹកដមសម្លេងពីរោះ មានទេពកោសល្យក្នុងការលេងឧបករណ៍តន្រ្តី និងមានរូបរាងស្រស់សង្ហា។ យ៉ាងណាមិញខណៈពិធីបុណ្យចូលឆ្នាំខ្មែរ កាន់តែកៀកមកដល់នោះ សុវត្ថិ មុនីវណ្ណ ក៏បានបញ្ចេញបទចម្រៀងថ្មី ដែលមានចំណងជើង “ចូលឆ្នាំនៅបាត់ដំបង” ជាបទមរតកដើម ម្ចាស់សំនៀងដើមដោយ ស៊ីន ស៊ីសាមុត – រស់ សេរីសុទ្ធា។

គួររំលឹកផងដែលថាតារាប្រុសរូបសង្ហានេះ កំពុងតែធ្វើដំណើរចេញទៅសម្តែងនៅសហរដ្ឋអាមេរិក ជាមួយនឹងឪពុក រយៈពេលជាច្រើនខែ ហើយក៏ជាការចេញទៅសម្តែងនៅអាមេរិកជាលើកដំបូង សំបុត្រចូលទស្សនាក៏ត្រូវបានលក់អស់៕ តោះមកស្តាប់បទចម្រៀងនៅខាងក្រោម៖