កាលពីពេលថ្មីៗនេះតារាចម្រៀងកញ្ញា សុខ ចិន្តា ហៅ វ៉ាន់ នីឡា បានដកលុយពីទូរ ATM របស់ធនាគារមួយកន្លែង ដោយមានការធ្វេសប្រហែសមិនបានរាប់នៅនឹងកន្លែងព្រោះតែការទុកចិត្តនោះ ស្រាប់តែរាប់ជាថ្មីបែរជាមិនគ្រប់ចំនួនបាត់លុយដល់ទៅ៣០០ដុល្លារ។ យ៉ាងណាមិញក្រោយពេលដែលបានបង្ហោះនូវករណីដកលុយពី ATM លុយមិនគ្រប់ចំនួននោះ វ៉ាន់ នីឡា ក៏បានបង្ហាញក្តីពេញចិត្តចំពោះសំដី របស់បុគ្គលិកធនាគារដែលបានទាក់ទងមករូបនាង ដោយ វ៉ាន់ នីឡា បានសរសេររៀបរាប់ថា៖

“ខាងធានាគារទាក់ទងមកហើយ គេបាននិយាយថាជាកំហុសខ្ញំុដែលដកលុយមកមិនព្រមរាប់ អើអាណាដឹងថាធនាគារអ្នកឯងទូ ATM អ្នកឯងធ្វើការរបៀបហ្នឹង។ ខ្ញុំទទួលស្គាល់ថាអត់បានរាប់មែន ខ្ញំុទៅដកលុយពេលយប់ លុះព្រឹកឡើងដកលុយមកប្រើការបានដឹងថាលុយខ្វះ ហើយពួកអ្នកឯងមានសិទ្ធអីមកសួរខ្ញំុថាប្រាកដក្នុងចិត្តប៉ុន្មានភាគរយថាទុកលុយក្នុងបន្ទប់មានសុវត្ថិភាព ហើយមកសួរថាក្រែងខ្ញំុដកចាយរឺ ជ្រុះ។ អតិថិជនមានបញ្ហាគ្រាន់តែឆែកអោយគេទៅ វាជាការងារអ្នកឯង បើ system អ្នកឯងថាលុយចេញមកគ្រប់ក៏គ្រប់ទៅចាំបាច់និយាយរបៀបចោទប្រកាន់ថាម៉ែខ្ញំុបងប្អូនខ្ញំុចោរ ហើយសំខាន់មកនិយាយថាក្នុងបន្ទប់ឯងអត់សុវត្ថិភាព។

ចំនុចមួយនេះ វាស់បញ្ជាក់អោយអតិថិជនបាត់បង់ជំនឿចិត្តលើធានាគារមួយហ្នឹង មុនហ្នឹងគេដើរចូលធនាគារអោយ find out គេប្រាកដក្នុងចិត្ត 100% បានគេចំណាយពេលវេលាទៅ មិនមែនខ្ញំុមិនប្រាកដខ្លួនឯងថាលុយជ្រុះរឺដកចាយ រឺអ្នកណាលួច ហើយដើរចូលធានាគារទាំងងងើលនោះទេ។ យីក្តៅចិត្តណាស់ បាត់លុយ 300$ មធ្យម ងំមកវាយតំលៃអ្នកផ្ទះឯង បន្ទប់ឯង សូមផ្តាំដល់បុគ្គលិកធានាគារ(…) មួយចំនួនតូចរៀននិយាយភាសាអោយស្រួល”៕