ជា វណ្ណារិទ្ធ តារាសម្តែង និង ពិធីករឆ្នើមមួយរូបនៃព្រះរាជាណាចក្រកម្ពុជា ដែលមានឈ្មោះបោះសម្លេងលើវិថីសិល្បៈជាច្រើនឆ្នាំ។ បើទោះជាពេលនេះលោកបានរៀបអាពាហ៍ពិពាហ៍ទទួលបានចំណងដៃជីវិតបុត្រាចំនួនពីរនាក់រួចមកហើយក្តី ក៏កេរ្តិ៍ឈ្មោះនិងអាជីពសិល្បៈរបស់លោកនៅតែទទួលបានការគាំទ្រ មិនបាត់បង់ឡើយ។

ថ្មីៗនេះលោក ជា វណ្ណារិទ្ធ បានធ្វើឲ្យមហាជនជាច្រើនកោតសរសើរដោយលោកបានបំពេញតួនាទីជាស្វាមីល្អ នាំភរិយានិងបុត្រចេញដំណើរកម្សាន្តទៅទីកន្លែងដែលនាងប្រាថ្នានៅឯកោះម៉ាល់ឌីវ។ រូបភាពស្វ៊ីតៗផ្អែមល្ហែមជាច្រើនសន្លឹករបស់អ្នកទាំងពីរបានធ្វើឲ្យមហាជនជាច្រើននាក់លួចច្រណែន និងបានចែករំលែកពេញបណ្តាញសង្គម ព្រមទាំងជូនពរពួកគេឲ្យស្រលាញ់គ្នាជារៀងរហូតផងដែរ៕