ទេព បូព្រឹក្ស តារាចម្រៀងស្រីពូកែលេងស្ទាយតែងខ្លួន មានសម្លេងពីរោះ រាំបានយ៉ាងរស់រវើក។ ថ្មីៗនេះតារាស្រីរូបនេះ និងគូស្នេហ៍លោក G-Devith បានធ្វើឲ្យមហាជនជាច្រើនចាប់អារម្មណ៍និងភ្ញាក់ផ្អើលជាខ្លាំងដោយនាងបានចេញដំណើរកម្សាន្តទៅលេងកោះម៉ាល់ឌីវ ថែមទាំងបានថតរូប Pre-Wedding នៅទីនោះទៀតផង។

យ៉ាងណាមិញក្រោយពីដំណើរកម្សាន្តរីករាយត្រូវបានបញ្ចប់ពេលនេះ ទេព បូព្រឹក្ស ក៏បានវិលត្រលប់មកវិញដោយបានបញ្ចេញ MV បទថ្មីដែលកំពុងទទួលការចាប់អារម្មណ៍ខ្លាំងចំណងជើងថា “អេ៎ នាងធាត់” ដែលអត្ថន័យសែនចាក់ដោតចិត្តប្រិយមិត្ត ជាពិសេសអ្នកដែលធាត់ៗ ញ៉ាំក៏ធាត់ មិនញ៉ាំក៏ធាត់ ផឹកទឹកក៏ធាត់ សូម្បីតែដកដង្ហើមក៏ធាត់។ ចង់ដឹងថា MV បទនេះឡូយ និងប្លែកភ្នែកដល់កម្រិតណានោះតោះមកទស្សនាទាំងអស់គ្នា!