ករណីយុវជនសំរាម ដែលធ្វើការសំអាតប្រព័ន្ធប្រឡាយលូទឹកស្អុយបឹងត្របែក កំពុងតែក្លាយជាប្រធានបទដ៏ក្តៅគគុកក្នុងបណ្តាញសង្គមខ្មែរ។ ដោយពេលថ្មីៗនេះក្រុមយុវជនសំរាមបានប្រកាសចង់បានម៉ាស៊ីនបែបទំនើបដើម្បីជួយឲ្យការប្រមូលសំរាមប្រពឹត្តទៅបានរហ័សជាងមុន។ ក្នុងនោះតារាចម្រៀងប្រុសលោក ម៉ៃ សុគន្ធ ដែលមានរហ័សនាមជាតារាមហាទើសក៏បានរិះគន់ចំៗទៅកាន់ពួកគាត់ ដែលបង្កឲ្យមានការភ្ញាក់ផ្អើលជាខ្លាំង។

ក្រោយមកលោក ម៉ៃ សុគន្ធ ក៏បានសរសេរសារមួយឃ្លាជាថ្មីម្តងទៀតទាក់ទងនឹងបញ្ហាមួយនេះដោយរៀបរាប់ថា «វាជាភារកិច្ចរបស់រដ្ឋ តែទាល់តែពួកគាត់(ពលរដ្ឋ) ភ្ញាក់រលឹក ទើបទីក្រុងស្អាត។ វាជាភារកិច្ចរបស់រដ្ឋទេ រដ្ឋគេមានផែនការតាម ផែនការរំកិលគេហើយ ម៉ាស៊ីនប្រភេទនេះតម្លៃ រាប់ម៉ឺនដុល្លារ សួរថាយុវជនទាំងនោះបន្តរើសសំរាមនេះជា អាជីពមែនទេបានទាមទារតម្រូវការនេះ? ចុះការងារស្នូលរបស់ពួកគាត់បោះបង់ចោល?

សូមសរសើរពីទឹកចិត្ត ដ៏ល្អ តែពួកគាត់គ្រាន់តែចូលរួមធម្មតាទៅបានហើយ ព្រោះមិនមែនជាកាតព្វកិច្ច និងតួនាទីដែរ មានការចាត់តាំងឱ្យទទួលខុសត្រូវ លើតែពួកគាត់ប៉ុន្មាននាក់ហ្នឹងទេ (វាពិតជាហានិភ័យណាស់ដែលធ្វើទាំងងងឹតងងុលបែបនេះ) អ្វីៗ ត្រូវចាប់ផ្ដើមទាំងអស់គ្នា ក្បាលម៉ាសុីនរដ្ឋជាអ្នកចេញដំណើរ ទៅមុនគេ និយាយពីសុីនទ្រីវិញគឺគាត់ប្រឹងណាស់ទាំងថ្ងៃទាំងយប់»។ តើបងប្អូនយល់យ៉ាងណាដែលចំពោះការយល់ឃើញរបស់គាត់?