លីន សោម៉ា អតីតបេក្ខភាព Cambodian Idol រដូវកាលទី៣ ដែលជាក្មេងស្រីសម្លេងពីរោះអាចច្រៀងបានច្រើនទម្រង់នៃបទចម្រៀង។ បើទោះបីជាមិនបានទទួលជ័យលាភីនៅក្នុងកម្មវិធីក៏ពិតមែន ប៉ុន្តែក្មេងស្រីម្នាក់នេះមិនបានបោះបង់ចោលក្តីស្រម៉ៃចង់ក្លាយជាតារាចម្រៀងរបស់ខ្លួននោះឡើយ ដោយនាងបានចូលរួមជាមួយក្រុមចម្រៀង Cover នៅលើប្រព័ន្ធយូធូប ដែលទទួលការចាប់អារម្មណ៍ខ្លាំងពីមហាជន។

ថ្មីៗនេះដែល លីន សោម៉ា បានសាងភាពអស្ចារ្យជាខ្លាំងដោយបាន Cover បទ “ស្រលាញ់អូនប៉ុណ្ណា” ដែលជាសំនៀងដើមរបស់ អ្នកស្រី ហ៊ឹម ស៊ីវន ទទួលបានការកោតសរសើរ និងចែករំលែកពេញបណ្តាញសង្គម ជាពិសេសបទនេះទទួលបានអ្នកចូលទស្សនាដល់ទៅរាប់លាននាក់ដោយក្នុងរយៈខ្លីតែប៉ុណ្ណោះ។ យ៉ាងណាមិញពេលនេះនាងបានបញ្ចេញបទចម្រៀងថ្មីមួយបទទៀតដែលជាបទមតកដើមសំនៀងដើមពីលោកស្រី រស់ សេរីសុទ្ធា ចំណងជើងថា “ប្រុសដែលខ្ញុំស្រម៉ៃ”។ ចង់ដឹងថាការ Cover បទនេះពិរោះកម្រិតណានោះមកស្តាប់ទាំងអស់គ្នា!

វវវវ