សម្រាប់បុណ្យចូលឆ្នាំខ្មែរខាងមុខនេះ ផលិតកម្មចម្រៀងទាំងក្នុងនិងក្រៅស្រុកហាក់ប្រកួតប្រជែងគ្នាបញ្ចេញស្នាដៃចម្រៀងថ្មីៗរបស់ខ្លួនបន្តបណ្តាក់គ្នាមិនចេះអស់។ ក្នុងនោះផលិតកម្ម សាន់ដេ ក៏ហាក់មិនបានបន្ធូរដៃដល់ផលិតកម្មដទៃឡើយ ដោយមានបទចម្រៀងថ្មីៗជាច្រើនបទសម្រាប់អបអរសាទរបុណ្យចូលឆ្នាំខ្មែរដែលជាបុណ្យប្រពៃណីជាតិយើង។

ជាក់ស្តែងមុននេះបន្តិច សាន់ដេ បានបញ្ចេញ MV ចង្វាក់ប្រពៃណីដំបូងរបស់ខ្លួនចំណងជើងថា “ប្តីក្មេង” ពីតារាស្រីរូបស្រស់កញ្ញា អ៉ីវ៉ា ដែលជាតារាចម្រៀងស្រីមួយរូបមានសម្លេងក្រអួនក្រអៅទឹកដមពីរោះ។ បទ “ប្តីក្មេង” គឺជាបទមរតកដើមដែលសំណៀងដើមពីអ្នកស្រី ប៉ែន រ៉ន និពន្ធបទភ្លេង និងទំនុកច្រៀងដោយកវី វ៉ោយ ហួរ ត្រូវបានយកមកសម្រួលឡើងវិញដោយលោក Tho Meet នៅក្នុងផលិតកម្ម សាន់ដេ។ ចង់ដឹងថាពីរោះដល់កម្រិតណានោះសុំស្តាប់ និងទស្សនាទាំងអស់គ្នា!