ឈិត សុវណ្ណបញ្ញា តារាចម្រៀងស្រីប្រឡូកសិល្បៈអស់រយៈពេល១០ឆ្នាំ ជាមួយបទពិសោធន៍ខ្ពស់ និងសម្លេងពីរោះបំពេអារម្មណ៍ប្រិយមិត្ត។ ថ្មីៗនេះតារាស្រីរូបនេះត្រូវបានមហាជនចាប់អារម្មណ៍ជាខ្លាំង ដោយនាងបានបង្ហោះរូបស្រស់ស្អាតនៅឯដំណើរកម្សាន្តរីករាយកោះម៉ាល់ឌីវ ដោយមានតែងឈុតជាទេពមច្ឆាជ្រមុជទឹកយ៉ាងប្លែក។

ចូលឆ្នាំខ្មែរឆ្នាំនេះ ឈិត សុវណ្ណបញ្ញា ក៏បានត្រៀមបទចម្រៀងជាច្រើនបទសម្រាប់អបអរសាទរផងដែរជាក់ស្តែងដូចជាបទថ្មីដែលកំពុងទទួលការគាំទ្រពីប្រិយមិត្តចំណងជើងថា “ពូបង្រៀនក្មួយរាំផង”។ ពេលនេះ MV បទនេះចេញជាផ្លូវការហើយ ដោយបានផ្តិតយកទិដ្ឋភាពស្រុកស្រែខែចូលឆ្នាំ រាំលេងកម្សាន្តធុងបាសនៅផ្ទះ ជាមួយពូៗបងប្អូនដែលពូកែរាំកូរ។ ចង់ដឹងច្បាស់មកទស្សនាទាំងអស់គ្នាតែម្តងទៅ!