ហេង ឡុង គូស្នេហ៍ប្រធានសមាគមមិត្តសិល្បៈអ្នកនាង ចន ច័ន្ទលក្ខិណា ដែលបងប្អូនស្គាល់ច្បាស់ថាជាជនដែលមានមុខមាត់មួយរូបនៅក្នុងសង្គមកម្ពុជា។ គេតែងសង្កេតឃើញថាលោក ហេង ឡុង ទទួលបានការចាប់អារម្មណ៍ជាច្រើនពេញបណ្តាញសង្គមដោយមានទាំងការចូលចិត្តកោតសរសើរ និងការរិះគន់ស្របពេលជាមួយគ្នា។

ដូចដែលយើងដឹងហើយថាមនុស្សម្នាក់មិនអាចផ្គាប់ចិត្តមនុស្សមួយប្រទេសបានឡើយ យ៉ាងណាមិញលោក ហេង ឡុង ក៏បានចូលរួមជួយសង្គមជាច្រើនលើកច្រើនសារមកហើយ តែពុំសូវមានអ្នកណាដឹងឮនោះទេ។ ថ្មីៗនេះលោកក៏បានបង្ហោះសារមួយនៅលើគណនីផ្ទាល់ខ្លួន ដោយសរសេររៀបរាប់ថា «មានថ្ងៃនេះ​ ឆ្លងកាត់សកម្មភាពសង្គមយ៉ាងច្រេីន អរគុណ​បងប្អូនដែលស្ម័គ្រចិត្តសម្រាប់ខ្មែរ»៕