ធ្មេចបើកៗនៅសល់តែប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះ ពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរនឹងឈានចូលមកដល់ ដែលជាហេតុធ្វើឲ្យបងប្អូនគ្រប់គ្នាជាពិសេសប្រជាពលរដ្ឋខ្មែរផ្ទាល់តែម្តងមានភាពមមាញឹកស្ទើដកឃ្លាមិនរួច។ ស្របពេលដែលឆ្នាំនេះមានកម្មវិធីសង្ក្រានជាច្រើនបានធ្វើឡើងនៅតាមខេត្ត និងតំបន់រមណីយដ្ឋានផ្សេងៗគ្នា ដែលធ្វើឲ្យការរំពឹងទុកនៃភាពសប្បាយរីករាយកាន់តែមានច្រើន និងខ្ពស់។

ជាក់ស្តែងផលិតកម្ម ថោន ដែលជាផលិតកម្មចម្រៀងធំមួយនៃព្រះរាជាណាចក្រកម្ពុជាហាក់កំពុងតែដុតដៃដុតជើងបញ្ចេញបទចម្រៀងថ្មីៗរបស់ខ្លួនដោយមានទាំងចង្វាក់ញាក់ និងចង្វាក់ប្រពៃណីចម្រុះសម្រាប់រាំលេងកម្សាន្ត។ បទថ្មី “មេរៀនរកសង្សារ” ពីតារាចម្រៀងសម្លេងស្អក ខេម និង ម៉ៅ ហាជី អតីតបេក្ខភាព Cambodian Idol ហាក់កំពុងទទួលការចាប់អារម្មណ៍ជាខ្លាំង ព្រោះតែជាចង្វាក់ប្រពៃណីខ្មែរ មិនមែនជាបទបែកស្លុយ។ ដើម្បីចង់ដឹងថាបទនេះមានអ្វីពិសេសដែលអាចឆក់យកចិត្តបងប្អូនបែបនេះ សូមមើលវីដេអូខាងក្រោមនេះ៖