ឃី សុឃុន ម្ចាស់បទ “ធ្វើម្តេចយើងក្រ” ដែលជាបេក្ខភាពប្រលងក្នុងកម្មវិធី The Voice Cambodia រដូវកាលទី២ មានសម្លេងពីរោះនិងមានអ្នកគាំទ្រច្រើនគួរឲ្យកត់សម្គាល់។ មួយរយៈក្រោយនេះគេហាក់ពុំសូវឃើញវត្តមានរបស់ ឃី សុឃុន នៅក្នុងវិស័យសិល្បៈប៉ុន្មាននោះឡើយ ដោយលោកហាក់សម្ងំលាក់ខ្លួនបានយ៉ាងល្អ។

ស្រាប់តែមុននេះបន្តិចលោក ឃី សុឃុន បានធ្វើឲ្យមហាជនភ្ញាក់ផ្អើលជាខ្លាំងដោយបានបញ្ចេញរូបថត Pre-Wedding យ៉ាងស្ងាត់ៗ មិនឲ្យដំណឹងជាមុន។ គួរបញ្ជាក់ឲ្យដឹងផងដែរថាតារាចម្រៀងប្រុសសម្លេងពីរោះរូបនេះបានភ្ជាប់ពាក្យជាមួយគូស្នេហ៍នារីវ័យក្មេង កាលពីខែតុលា ឆ្នាំ២០១៨ កន្លងទៅនេះ។ ដោយក្រោយមកអ្នកទាំងពីរតែងបណ្តើរគ្នាទៅណាមកណាត្រសង រហូតដល់លេចបែកធ្លាយរូបថត Pre-Wedding ដែលបង្ករការភ្ញាក់ផ្អើលជាពិសេសចំពោះអ្នកគាំទ្ររបស់លោក ឃី សុឃុន តែម្តង។ យ៉ាងណាមិញសង្ឃឹមថាយើងនឹងទទួលបានដំណឹងល្អពីអ្នកទាំងពីរក្នុងពេលឆាប់ៗនេះ៕