ពេជ្រ សូលីកា អតីតតារាចម្រៀងស្រីបែបយុវវ័យមានសម្រស់ស្រស់ស្អាត និងមានសម្លេងពីរោះមានទឹកដមយ៉ាងក្រអួនក្រអៅ។ ក្រោយពីបានលាឈប់ពីអាជីពជាតារាចម្រៀង ពេជ្រ សូលីកា ហាក់មមាញឹកនិងអាជីវកម្មផ្ទាល់ខ្លួន ជាពិសេសមួយរយៈក្រោយនេះនាងបានវិលចូលសិល្បៈវិញផ្នែកសម្តែង ដោយបានចាប់ដៃគូជាមួយលោក នីកូ ជាក់ស្តែងដូចក្នុងបទ “Like 1” ដែលកំពុងពេញនិយមនាពេលបច្ចុប្បន្ននេះជាដើម។

តារាស្រីរូបនេះធ្វើឲ្យមហាជនចាប់អារម្មណ៍ជាខ្លាំងនូវវត្តមានការវិលមកវិញរបស់នាង ជាពិសេសមុននេះបន្តិចនាងបានបង្ហោះរូបថតប៉ុន្មានសន្លឹកជាមួយស្ទាយលេងខ្លួនបែបថ្មី សម័យយុវវ័យ Swag និង ស៊ិចស៊ី ឡូយកប់សារីតែម្តង។ ជាមួយស្ទាយថ្មីដែលយើងមិនធ្លាប់បានឃើញពីតារាស្រីរូបនេះហាក់ទទួលបានការចាប់អារម្មណ៍ និងកោតសរសើរជាខ្លាំង ជាពិសេសគឺរូបសម្រស់ដ៏ស្រស់សោភារបស់នាងតែម្តង៕