តួឯកស្រីក្នុងរឿង “បុព្វេសន្និវាស” Bella ដែលបងប្អូនភាគច្រើនស្គាល់ច្បាស់ថាជាតារាសម្តែងស្រីឆ្នើមមួយរូបនៃប្រទេសថៃ។ ថ្មីៗនេះតារាស្រីរូបនេះបានបង្ហើបប្រាប់ពីអតីតកាលជូរចត់របស់នាង ដោយនាងធ្លាប់ធ្វើការក្រៅម៉ោងនៅឯហាងលក់ការ៉េមមួយនៅផ្សារទំនើប។

កាលគ្រាមួយពេលដែល Bella Ranee នៅជានិស្សិត រូបនាងធ្លាប់ធ្វើជាអ្នករត់តុក្រៅម៉ោងឲ្យហាងលក់ការ៉េមមួយនៅឯផ្សារទំនើប។ មូលហេតុដែលនាងសម្រេចចិត្តធ្វើការក្រៅម៉ោងនេះគឺដើម្បីសម្រួលបន្ទុក ដល់ឪពុកម្តាយរបស់នាងដែលកាលនោះគ្រួសាររបស់នាងមិនសូវជាមានជីវភាពធូធារនោះឡើយ។ នាងតស៊ូធ្វើការនៅទីនោះមួយរយៈរហូតមានគេទាក់ទងហៅធ្វើជាតារាសម្តែង ដែលអាចធ្វើឲ្យនាងមានមុខមកដល់សព្វថ្ងៃនេះ។ ពេលនេះដែលក្មេងស្រីរត់តុម្នាក់នេះ បានក្លាយជាតារាស្រីលំដាប់កំពូលមួយរូបដែលរកប្រាក់បានច្រើន ថែមទាំងមានកេរ្តិ៍ឈ្មោះល្បីល្បាញខ្ទរខ្ទារផងដែរ៕ ប្រភព៖ ThaiUpdate