ណុប បាយ៉ារិទ្ធ តារាចម្រៀងដែលមានសមត្ថភាពខ្ពស់ ជាគណៈកម្មការ និងជាគ្រូបង្វឹកមួយរូបដែលតែងទទួលបានការកោតសរសើរពីសំណាក់បងប្អូនមហាជនជាច្រើននាក់ទាំងក្នុង និងក្រៅប្រទេស។ តារាប្រុសដែលប្រឡូកសិល្បៈជាង២០ឆ្នាំរូបនេះ ហាក់មមាញឹកជាខ្លាំងជាមួយការងារមួយរយៈក្រោយនេះដោយលោកបានចូលរួមសម្តែងខ្សែភាពយន្តភាគរបស់ប៉ុស្តិ័ទូរទ្សន៍ហង្សមាសរឿង “រាជនីភូមិគ្រិះ” ព្រមទាំងត្រូវថតចម្រៀងថ្មីៗសម្រាប់ត្រៀមនឹងចេញលក់លើទីផ្សាផងដែរ។

កាលពីថ្មីៗនេះបទថ្មីរបស់លោក ណុប បាយ៉ារិទ្ធ ចំណងជើងថា “កន្តឿ” ហាក់ទទួលការចាប់អារម្មណ៍ខ្លាំងពីសំណាក់បងប្អូនជាពិសេសអ្នកដែលនិយមលេងបណ្តាញសង្គមហ្វេសប៊ុកតែម្តង ព្រោះតែអត្ថន័យដ៏សែនចាក់ដោតជាពិសេសអ្នកដែលកើតមកកម្ពស់មិនសូវបាន ឬមិនសូវខ្ពស់ដែលគេហៅតឿតែម្តង។ ពេលនេះ MV ផ្លូវការរបស់បទនេះបានចេញហើយ សូមទស្សនាទាំងអស់គ្នា!