កំពូលតារាចម្រៀងស្រីពូកែកូរអ្នកនាង ពេជ្រ សោភា ដែលបងប្អូនបានស្គាល់ច្បាស់ថាជាតារាស្រីដែលមានប្រវត្តិជូរចត់តស៊ូរហូតក្តោបក្តាប់ដំណែងកំពូលរហូតដល់ពេលបច្ចុប្បន្ននេះ។ ឆ្នាំនេះដែរ គេសង្កេតឃើញថា ពេជ្រ សោភា ហាក់មមាញឹកជាខ្លាំងដោយនាងហាក់កំពុងមានទីផ្សាខ្ពស់ មិនថាថតស្ពតពាណិជ្ជកម្ម ចេញសម្តែងតាមខនសឺត ឬកម្មវិធី ជាពិសេសគឺបទចម្រៀងថ្មីៗរបស់នាងតែម្តង។

អ្វីដែលរឹតតែធ្វើឲ្យបងប្អូនចាប់អារម្មណ៍និងលាន់មាត់សរសើរនោះគឺ ឆ្នាំនេះគេសង្កេតឃើញថាអ្នកនាង ពេជ្រ សោភា ហាក់លេងខ្លួនប្លែក ដោយមានទាំងស្ទាយឃ្យូតៗបែបយុវវ័យ ស្ទាយជាស្រ្តីវ័យកណ្តាលប្រកបដោយភាពជឿជាក់ក៏មាន។ បើទោះបីជាអាយុច្រើនបន្តិចក៏ពិតមែន តែតារាស្រីរូបនេះហាក់មិនបណ្តោយឲ្យសម្រស់ចាស់ទៅតាមពេលវេលានោះឡើយ ដោយនាងហាក់រិះរកវិធីថែរក្សាសម្រស់ និងស្ទាយតែងខ្លួនថ្មីៗដែលគួរឲ្យចាប់អារម្មណ៍ និងទាក់ទាញ។ យ៉ាងណាមិញអ្នកគាំទ្រជាច្រើននាក់បានបញ្ចេញអារម្មណ៍សប្បាយរីករាយ និងគាំទ្រដែលរូបនាងពិតជាមានភាពឆ្នៃប្រឌិតជាពិសេសគឺឈុតដែលធ្វើចេញពីក្រម៉ាខ្មែរតែម្តង៕