អតីតបេក្ខភាព Cambodian Idol កញ្ញា សុវត្ថិឌី ធារិកា កំពុងតែមានប្រជាប្រិយខ្លាំង ដោយតារាស្រីរូបនេះតែងតែបានបញ្ចេញបទចម្រៀង​ម​នោ​សញ្ចេតនាស្នេហា និងcover នូវបទចម្រៀងមរតកដើម ព្រមទាំងបទបែបប្រពៃណីជាច្រើន។ យ៉ាងណាមិញកាលពីថ្ងៃទី២០ ខែមីនា ម្សិលមិញនេះ សុវត្ថិឌី ធារិកា បានសម្តែងក្តីរំភើបជាខ្លាំង ក្រោយពេលដែលម្តាយមីងរបស់ខ្លួនបានសម្រាលកូន ដែលមានទម្ងន់រហូតដល់ទៅជាង ៤គីឡូក្រាម។

ដោយម្តាយមីង បានសម្រាលកូនតាមរយៈការវះកាត់ ប៉ុន្តែក៏មានសុវត្ថិភាពទាំងម្តាយនិងកូន។ ក្រោយពីទទួលបានដំណឹងនេះ សុវត្ថិឌី ធារិកា ចេញពីច្រៀងភ្លាមនាងក៏បានទៅសួរសុខទុក្ខ ម្តាយមីង និងប្អូនជីដូនមួយ នៅ​ឯមន្ទីរពេទ្យ ដោយបង្ហោះរូបភាព ព្រមទាំងបានសរសេររៀបរាប់ថា៖ “អូន Bella អរគុណដល់អ៊ំពូមីងដែលបានជួយអូន និង ម៉ាក់អូនទាន់ពេល អូនគេងស្រួលណាស់។ សំខាន់កើតគាត់មួយផ្អើលគេឯងអស់ហើយ ទៅច្រៀងផង ភ័យផងចង់ងាប់ឯង បញ្ជាក់ឆ្នាំ ជ្រូក 4.2kg (ទុកតិចទៀតដុសធ្មេញល្មម)”។ តោះមកមើលរូបភាពនៅខាងក្រោម៖