កាលពីពេលកន្លងទៅថ្មីៗនេះ តារាចម្រៀងកញ្ញា សុខ ចិន្តា ហៅ វ៉ាន់ នីឡា បានបង្ហាញនូវបទពិសោធន៍មួយ ក្រោយនាងបានទៅដកលុយពីទូរ ATM របស់ធនាគារមួយកន្លែង ដោយមានការធ្វេសប្រហែសមិនបានរាប់នៅនឹងកន្លែងព្រោះតែការទុកចិត្តនោះ ស្រាប់តែរាប់ជាថ្មីបែរជាមិនគ្រប់ចំនួន។ នេះបើយោងតាមការបង្ហោះរបស់ វ៉ាន់ នីឡា បានសរសេររៀបរាប់ថា៖

“អ្នកទាំងអស់គ្នាសូមផ្តាំរឿងមួយ ពេលដកលុយចេញពី ទូរ ATM សូមរាប់ចំនួនផង បញ្ជាក់ថា ចំនួនដូចលុយដែលយើងចុចដករឺអត់។ ខ្ញំុនេះប្រហែសសាហាវណាស់ នឹកឃើញថា ធនាគារគេល្អទុកចិត្ត ដកលុយមកអត់បានរាប់ លុយចេញអត់គ្រប់ចំនួនឡើង 300$ តែក្រដាស។ ចេញដូចអ្វីដែលយើងចុចចំនួនលុយ គ្រាន់តែលុយចេញអត់គ្រប់ មិនបាច់និយាយឈ្មោះធនាគាគេទេ សំខាន់ត្រូវប្រយ័ត្នគ្រប់ធានាគារទាំងអស់ ឈឺចាប់ណាស់នៀកនិយាយយូរៗទៅ ថាឯងទៅវាទុកចិត្តធនាគារ ដល់ពេលធនាគារហ្នឹងថីបានធ្វើស៊ីអតិថិជន អត់យល់”។ កញ្ញាក៏បានបន្តថា៖

“ខ្ញុំបានទៅទាក់ទងហើយ តែខាងគេនិយាយថា អោយខ្ញំុរកនឹកក្រែងលដកចាយ ឬមានអ្នកណាមកប៉ះកាបូបខ្ញំ្ ហើយគេបាននិយាយថា ហេតុការណ៍នេះថ្មីសំរាប់ធនាគារគេ កន្លងមកអត់ដែរមានចឹងទេ លុយតែដកពីម៉ាស៊ីនប៉ុណ្ណាគឺប៉ុណ្ណឹង គេថាទុកពេលអោយគេធ្វើការរយៈពេល មួយសប្តាហ៍ ទៅ ៤៥ថ្ងៃ”។ យ៉ាងណាមិញនេះជាហេតុការណ៍ដែលតារាចម្រៀង វ៉ាន់ នីឡា បានជួបប្រទះ ព្រមទាំងបានបង្ហោះសារដាស់តឿនឲ្យបងប្អូនមានការប្រុងប្រយ័ត្ន កុំឲ្យមានការធ្វេសប្រហែស។ តើប្រិយមិត្តយល់យ៉ាងណាដែរចំពោះបញ្ហានេះ?