ខាត់ សុឃីម តារាចម្រៀងស្រីដែលមានទេពកោសល្យខ្ពស់ដែលពុកម៉ែបងប្អូនបានស្គាល់ច្បាស់តាមរយៈសមត្ថភាពយ៉ាងពហុជំនាញអាចច្រៀង រាំ លេងឧបករណ៍តន្រ្តីបុរាណខ្មែរ ថែមទាំងអាចកំប្លែងបានទៀតផង។ ថ្មីៗនេះអ្នកនាង ខាត់ សុឃីម ហាក់មមាញឹកជាមួយការងារជាខ្លាំងដោយត្រូវចេញថតតាមកម្មវិធីប៉ុស្តិ៍ទូរទស្សន៍ដើម្បីអបអរសាទរពិធីបុណ្យប្រពៃណីចូលឆ្នាំខ្មែរខាងមុខនេះ។

មុននេះបន្តិចអ្នកនាង ខាត់ សុឃីម បានចាប់ដៃគូជាមួយតារាចម្រៀងរ៉េប នេន ទុំ ធ្វើឲ្យបងប្អូនមហាជនលាន់មាត់កោតសរសើរនៅស្នាដៃចម្រៀងបទថ្មីដែលអ្នកទាំងពីរបានសាងរួមគ្នា ជាចង្វាក់ខ្មែរប្រពៃណី រួមជាមួយចង្វាក់រ៉េបយ៉ាងពិរោះប្លែក។ គ្រាន់តែចេញភ្លាមក៏ទទួលការសរសើរភ្លាមតែម្តងព្រោះ តារាប្រុសស្រីរូបនេះគឺបានប្រកាន់ខ្ជាប់នូវស្នាដៃចម្រៀងបែបប្រពៃណីមិនមែនបែកស្លុយដែលបងប្អូនរិះគន់ថាបំពុលសង្គមនោះឡើយ។ ដើម្បីដឹងច្បាស់មកស្តាប់បទថ្មីរបស់ពួកគាត់ដែលមានចំណងជ់ើងថា “កូនអ្នកណាគេ?” ទាំងអស់គ្នា!