កាលពីនៅក្មេងៗធ្លាប់ឮចាស់ៗនិយាយថាមានយក្ស តែមកទល់ពេលនេះមិនដែលដឹងនោះទេថាយក្សរូបរាងបែបណា ធ្លាប់តែឃើញយក្សនៅក្នុងរឿង និងល្ខោនតែប៉ុណ្ណោះ។ ដល់ពេលថ្មីៗនេះស្រាប់តែកំពូលតារាចម្រៀងស្រីកញ្ញា ឱក សុគន្ធកញ្ញា ចេញបទថ្មីមួយបទ “រាំក្បាច់យក្ស” ធ្វើឲ្យចាប់អារម្មណ៍ខ្លាំងតែម្តង ដោយមិនដឹងថាតើគេរាំយ៉ាងម៉េចព្រោះបើមិនដែលឃើញយក្សរាំផង។

បទថ្មីៗនេះជាស្នាដៃនិពន្ធទំនុកច្រៀង និងបទភ្លេងដោយ សួន វុត្ថា ជាមួយចង្វាក់ញាក់ តែមិនញាប់ខ្លាំង ងាយស្រួលស្តាប់ភ្លេងក៏ពីរោះ។ អ្វីដែលសង្កេតឃើញផ្ទាល់នោះគឺមានប្រិយមិត្តអ្នកគាំទ្រជាច្រើនចែករំលែកបទនេះ ថែមទាំងកោតសរសើរពីកំពូលតារាចម្រៀងកញ្ញា ឱក សុគន្ធកញ្ញា មិនដាច់ពីមាត់ ថាច្រៀងបែបម៉េចក៏ពីរោះដែរ។ ចង់ដឹងច្បាស់មើលវីដេអូខាងក្រោមនេះ៖