សុខ ស្រីនាង តារាចម្រៀងស្រីដែលមានរូបសម្រស់ស្រស់ស្អាត ជាមួយសម្លេងមានទឹកដមពីរោះ ដែលបងប្អូនបានស្គាល់ច្បាស់តាមរយៈបទចម្រៀងល្បីៗរបស់នាងជាច្រើនបទ ដូចជាបទ “ហត់ទេស្រលាញ់គេម្នាក់ទេ” ជាដើម។ ថ្មីៗអ្នកនាង សុខ ស្រីនាង ហាក់មមាញឹកជាមួយការងារសិល្បៈខ្លាំង ដោយសាររដូវកាលចូលឆ្នាំកំពុងឈានចូលមកដល់ថែមទាំង ត្រូវចេញតាមកម្មវិធី ព្រមទាំងថតខ្សែភាពយន្តភាគផងដែរ។

ជាមួយនឹងរូបសម្រស់ស្រស់ស្អាតបែបនេះ សុខ ស្រីនាង ពិតជាត្រូវប៉ាន់ក្នុងការថតឈុតសម្អាងការ ដោយកាលពីពេលថ្មីៗនេះ សុខ ស្រីនាង បានចាប់ដៃគូជាមួយនឹងតារាសម្តែងប្រុសមួយរូប ដើម្បីថតរូបឲ្យសម្អាងការមួយ ព្រមទាំងបានបង្ហាញនូវភាពទន់ភ្លន់សាកសមជានារីខ្មែរ។ រូបភាព៖ គីមឡេង សំអាងការ