បងប្អូនមុខជាស្គាល់ច្បាស់មិនខាន តារាកំប្លែងមិនចេះរីងស្ងួត កាតុ និង រ៉ូលីន ដែលជាដៃគូសម្តែងធ្វើឲ្យបងប្អូនផ្ទុះសំណើចគ្រប់ពេល ដែលពួកគាត់ចាប់ដៃគ្នា។ ថ្មីៗនេះ បទថ្មីរបស់អ្នកទាំងពីរហាក់កំពុងទទួលការចាប់អារម្មណ៍ជាខ្លាំង ដោយមានការលេងស្ទាយប្លែកៗ ចង្វាក់រាំឡូយ ជាពិសេសគឺកាយវិការដែលកំប្លុកកំប្លែងធ្វើឲ្យបងប្អូនសើចរហូតចុកពោះ។

បទថ្មីចំណងជើងថា “អាយដល (Idol)” ដែលជាស្នាដៃនិពន្ធទំនុកច្រៀង និងភ្លេងដោយ J-Pok រួមទាំងមានការដឹកនាំសម្តែងដោយ គង់ សុគន្ធា ហាក់ទាក់ទាញចិត្តមហាជនជាខ្លាំង ព្រោះតែ កាតុ និង រ៉ូលីន ច្រៀងនិងរ៉េបបានយ៉ាងពីរោះប្លែក។ លើសពីនេះគឺអ្នកទាំងពីរ បានចាប់ដៃគ្នាសាងភាពអស្ចារ្យនៅក្នុង MV មួយបទនេះជាមួយស្ទាយតុបតែងខ្លួនប្លែកគួរឲ្យចាប់អារម្មណ៍ ថែមទាំងចូលរួមសម្តែងដោយតារាសម្តែងរូបសង្ហារលោក Sool Cool ថែមទៀត។ ដើម្បីអស់ចម្ងល់សូមមើលវីដេអូ MV ខាងក្រោមនេះទាំងអស់គ្នា!