ខេម តារាចម្រៀងប្រុសសម្លេងស្អក តែអាចច្រៀងបានយ៉ាងពិរោះថែមទាំងមានសមត្ថភាពខ្ពស់មិនថាបទបែបណា ក៏អាចច្រៀងបានទាំងអស់។ លើសពីនេះតារាប្រុសរូបនេះបានសាងភាពភ្ញាក់ផ្អើលដល់បងប្អូនប្រិយមិត្តជាច្រើនលើកច្រើនសារ ជាពិសេសគឺស្នាដៃចម្រៀងថ្មីៗរបស់លោកតែម្តង។

ថ្មីៗនេះ ខេម បានបង្ហើបឲ្យដឹងថាលោកបានត្រៀមចម្រៀងជាច្រើនបទសម្រាប់ឱកាសចូលឆ្នាំខ្មែរខាងមុខនេះ សម្រាប់ចែកជូនបងប្អូនទុកស្តាប់និងរាំលេងកម្សាន្ត ដោយមានទាំងចង្វាក់ប្រពៃណីខ្មែរ និងចង្វាក់ញាក់កន្ត្រាក់អារម្មណ៍។ យ៉ាងណាមិញគេសង្កេតឃើញថាសន្ទុះនៃការគាំទ្របទរបស់លោក ខេម ហាក់កើនឡើងគួរឲ្យកត់សម្គាល់ ជាក់ស្តែងដូចជាបទ “បាត់កង់” ដែលទើបតែចេញប្រហែលមុននេះបន្តិច។ យ៉ាងណាមិញមិនដឹងថាអ្នកណាលួចកង់លោក ខេម ទេ បើបងប្អូនចង់ដឹងស្តាប់ទាំងអស់គ្នាមើលថាអ្នកណាជាចោរ!