ផន នីដា ហៅ ស្រីខួច តារាចម្រៀងស្រីថ្ពាល់ខួច មានសម្លេងពីរោះ អាចច្រៀងបានគ្រប់បែបបទនៃបទភ្លេងមិនថា ញាក់ មនោសញ្ចេតនា ឬប្រពៃណីនោះទេ។ ក្នុងឱកាសចូលឆ្នាំប្រពៃណីខ្មែរខាងមុខនេះ គេសង្កេតឃើញថា ផន ស្រីខួច ហាក់មមាញឹកជាមួយការងារមិនធម្មតានោះទេ ដោយនាងតែងចេញសម្តែងតាមខនសឺតនានា លើសពីនេះត្រូវថតចម្រៀងសម្រាបចូលឆ្នាំនេះផងដែរ។

មុននេះបន្តិច តារាស្រីរូបនេះបានបញ្ចេញ MV ចម្រៀងថ្មីរបស់ខ្លួនជាមួយស្ទាយប្លែកមានទាំងបុរាណ និងសម័យមកច្របាច់បញ្ចូលគ្នាបានយ៉ាងមានភាពច្នៃប្រឌិត។ បទថ្មីចំណងជើង ២០K ដែលជាចង្វាក់ញាក់កន្ត្រាក់អារម្មណ៍ តែក៏មានចង្វាក់ខ្មែរប្រពៃណីផងដែរ លើសពីនេះគេក៏បានឃើញថាបទនេះមានសន្ទុះនៃការគាំទ្រមិនធម្មតានោះទេ ដោយមានការចែករំលែកពេញបណ្តាញសង្គមតែម្តង៕