កាលពីថ្ងៃទី១៩ ខែមីនា ម្សិលមិញនេះ តារាប្រុសស្រីកម្ពុជាជាច្រើននាក់បានធ្វើដំណើរទៅលេងកោះម៉ាល់ឌីវ ដែលជាកោះដ៏ស្រស់ស្អាតមួយនៅក្នុងពិភពលោក។ ក្នុងនោះតារាចម្រៀងស្រីសម្លេងស្រទន់កញ្ញា ឈិត សុវណ្ណបញ្ញា ក៏មានវត្តមានក្នុងដំណើរកម្សាន្តរីករាយដ៏សប្បាយមួយនេះផងដែរ ដោយនាងក៏បានបង្ហោះរូបថតយ៉ាងស្រស់ស្អាត ជាមួយទេសភាពដែលទាក់ទាញចិត្តគួរឲ្យចង់ធ្វើដំណើរកម្សាន្ត។

យ៉ាងណាមិញជាថ្មីម្តងទៀត តារាស្រីរូបនេះបានធ្វើឲ្យប្រិយមិត្តអ្នកគាំទ្រងឿងឆ្ងល់ជាខ្លាំងក្រោយពីបានឃើញរូបថតអាប់ដេតចុងក្រោយរបស់រូបនាង ដោយបានប្រែកាយជាទេពមច្ឆាយ៉ាងស្រស់ស្អាត ដូចនៅក្នុងរឿងភាពយន្ត។ តាមការប៉ាន់ស្មានរបស់ប្រិយមិត្តអ្នកគាំទ្ររបស់កញ្ញា ឈិត សុវណ្ណបញ្ញា បានឲ្យដឹងថា នាងកំពុងតែថតបទចម្រៀងថ្មី ដែលតម្រូវឲ្យមានការតុបតែងខ្លួនប្លែកបែបនេះ ដូចនេះសង្ឃឹមថាបងប្អូននឹងរង់ចាំតាមដានគាត់ទាំងអស់គ្នា៕